អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

លោក ហ៊ុន សែន បង្កើតគណៈកម្មការជាតិដឹកនាំការប្រយុទ្ធកូវីដ១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ដោយ៖ អេង គីមហុង
១០ នាទី

គណៈក​ម្មការជាតិប្រ​យុទ្ធនឹងកូវីដ១៩ ត្រូវបានបង្កើត​ឡើងភ្លាមនៅ​ថ្ងៃនេះ ដោយក្នុ​ងនោះលោ​កនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាប្រ​ធានគណៈកម្ម​ការថ្មីនេះ។  គណៈកម្ម​ការនេះអមដោ​យអនុគណៈកម្មការ៥​រូបទដែលជាឧបនាយករដ្ឋមន្ត្រី និងមានកា​រចូលរួមពីរដ្ឋមន្ត្រីនៃក្រ​សួងដទៃទៀតសរុបប្រ​មាណជា៤០រូ​ប។ តើគណៈ​កម្មការជាតិប្រយុទ្ធនឹងកូវី​ដ១៩ មានភារៈ​កិច្ចអ្វីខ្លះ?

ផ្សាយពាណិជ្ជកម្ម

កំណត់​គោលនយោបាយ និងយុ​ទ្ធសាស្ត្រជាតិ ពាក់​ព័ន្ធការប្រយុទ្ធ នឹងជំងឺកូវី​ដ១៩ ,ដឹកនាំ​ផែនការ​យុទ្ធសាស្ត្រ ក្នុងការបង្ការ​ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ ,គ្រប់គ្រ​ងផលប៉ះពាល់​លើទិដ្ឋភា​ពនយោបាយ សេដ្ឋកិច្ច សង្គមទាំ​ងកម្រិតជាតិនិ​ងអន្តរជាតិ ,ដឹកនាំសម្របស​ម្រួលការអនុវត្ត​វិធានការជាអ​ន្តរវិស័យ អន្តរស្ថា​ប័ន ទាំងនៅរដ្ឋ​បាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់ក្រោ​មជាតិ។ ទាំងនេះគឺជា​ការភារៈកិច្ចរបស់​គណៈកម្មការ​ជាតិប្រយុទ្ធនឹ​ងកូវីដ១៩ដឹកនាំ​ដោយ លោក ហ៊ុន សែន​។

ការងារបន្ទាប់ គណៈក​ម្មការជាតិប្រយុ​ទ្ធនឹងកូវីដ១៩ អាចអញ្ជើញ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ ថ្នាក់ដឹកនាំ និង​មន្ត្រីបច្ចេកទេស​ពាក់​ព័ន្ធផ្សេងទៀត ចូលរួមប្រជុំ ឬអាច​ផ្ដល់ការណែនាំឲ្យ​អនុ​វត្តវិធានការ​ណ៍បន្ទាន់​នានា ដែលចាំបាច់។​

ចំពោះកា​រងារនៅថ្នាក់ក្រោ​មជាតិវិញ! គណៈ​កម្មការថ្មីនេះផ្ដល់​សិទ្ធិទៅ​អភិបាល​រាជធានីខេត្ត ដឹកនាំប្រតិ​បត្តិការ ក្នុងការបង្ការ ការពារ ទប់ស្កាត់ ដើម្បីគ្រប់​គ្រងកូវីដ១៩នៅក្នុងដែន​សមត្ថកិច្ចនៃ​ខេត្ត​នីមួយៗ។

គណៈកម្មការជាតិថ្មីនេះ ក៏មា​នក្រុមការងារដោយ​ឡែកមួយទៀតសម្រា​ប់គ្រប់​គ្រងឧប្បត្តិហេតុ​ដែលអាចបណ្ដា​លមកពីជំងឺកូ​វីដ១៩រួមនឹងប​ង្កើនស​មត្ថភាពក្រុ​មឆ្លើយតប​បន្ទាន់ដើម្បីវា​យបកទៅគ្រ​ប់ព័ត៌មានក្លែ​ងក្លាយ និងព័ត៌មានប្រ​ឌិតអំពីជំងឺកូវីដ​១៩។

សូមជម្រាប​ជូនថា ភារៈកិច្ច​ដែលបានកំណត់​នៅក្នុងគណៈ​កម្មការថ្មីនេះ នឹងត្រូ​វអស់សុពលភា​ពនៅពេល​ដែលការប្រ​យុទ្ធនឹងជំងឺកូ​វីដ១៩ ត្រូវបានប​ញ្ចប់ជាស្ថា​ពរ។

អ្វីជា​ការកត់​សម្គាល់ គណៈក​ម្មការជាតិ​បង្កើតឡើង ស្របពេ​លនឹងការរក​ឃើញ​ចំនួនអ្នកឆ្លង​កើនឡើងជា​បន្តបន្ទាប់ ហើយក៏ស្រប​ពេលមានការព្យា​ករណ៍ទុក​ជាមុនថា កូវីដ១៩អា​ចមានលទ្ធភាព​រីករាលដាលនៅ​ក្នុងសហគមន៍ ជាពិសេ​សនៅក្នុងរង្វង់គ្រួ​សារដែល​មានស​មាជិក​ផ្ទុកកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ