បទយកការណ៍

បើកូវីដ១៩អូសបន្លាយយូរ ការងារជាច្រើននឹងប៉ះពាល់ដោយសារធ្វើការតាម online ជារឿងថ្មី

សំឡេង ០៨:២២
ធ្វើការងារតាមអនឡាញ (រូបភាពតំណាង)
ធ្វើការងារតាមអនឡាញ (រូបភាពតំណាង) © Internet

ក្រសួង ស្ថាប័ន ទំាង​រដ្ឋ​និង​ឯក​ជន ព្រម​ទំាង​អង្គ​ការ ជា​ច្រើន​បាន​ដាក់​ឲ្យ​ស្ថាប័ន​ខ្លួន​ធ្វើ​ការ​តាម online ដើម្បី​កាត់​បន្ថយ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​។ អ្នក​ឃ្លាំ​មើល​ថា​ការ​ធ្វើ​ការ​និង​រៀន​តាម onlineនេះ មិន​សូវ​បាន​ផល​ទេ ដោយ​សារ​មធ្យោ​បាយ​ធ្វើ​ការ​និង​រៀន​នេះ ជា​រឿង​ថ្មី​នៅ​កម្ពុជា​។ មធ្យោ​បាយ​ធ្វើ​ការ​និង​រៀន​តាម​អ៊ិន​ធឺណែត​នេះ កម្ពុជា​នៅ​ខ្វះ​ទំាង​ទម្លាប់​ធ្វើ​ការ ខ្វះ​ទំាង​សម្ភារៈ​ប្រតិ​បត្តិ​ការ​។ បើ​កូវីដ​១៩​អូស​បន្លាយ​យូរ​ការ​ងារ​ច្រើន​នឹង​ប៉ះ​ពាល់។