កូវីដ១៩​៖ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ​សម្រុក​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង​ហៅ​ឡែម

Cambodian workers still work in Thailand
Cambodian workers still work in Thailand © Facebook

ពលរដ្ឋខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសថៃ​សម្រុក​នាំគ្នា​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ តាម​ច្រក​អន្តរជាតិដូង​ហៅ​ច្រក​ឡែម ស្ថិត​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង។ ពលរដ្ឋខ្មែរ​ទាំង​ប្រុស​ស្រី​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន បាន​ពាក់​ម៉ាស់ ជាមួយ​នឹង​បង្វេច​ខោអាវ សម្រុក​ចូល​មក​កម្ពុជា​វិញ បន្ទាប់ពី  ថៃ​សម្រេច​បិទ​ព្រំដែនដោយ​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នៃ​កូវីដ១៩។ បើ​តាម​ការ​ប៉ាន់​ស្មាន​ជំហ៊ាន​ដំបូង យ៉ាង​ហោច​ណាស់​ពលរដ្ឋខ្មែរ​ប្រមាណ​ជាង១ពាន់​នាក់ ឬ​ចំនួន​លើស​នេះ​បាន​ចេញ​ផុត​ពី​ទឹក​ដី​ថៃ នៅថ្ងៃ​អាទិត្យ​នេះ។ ជា​បន្ត​សូមស្ដាប់​លើក​ឡើង​របស់ លោក លឹង សុផុន  មន្ត្រី​កម្មវិធី​ផ្នែក​ចំណាក​ស្រុក​របស់ អង្គការ​សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់​ត្រាល់ ដូច​ត​ទៅ៖ 

ផ្សាយពាណិជ្ជកម្ម

សូម​ជម្រាប​ជូន​ថា  ក្រៅ​ពី​ការ​បិទ​ច្រក​អន្តរ​ជាតិ​ដូង​ហៅ​ច្រកឡែម ច្រក​ព្រំដែន​អន្តរជាតិ​បី​ផ្សេង​ទៀត​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​បិទ​ផង​ដែរ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​ឆ្លង​មេរោគកូវីដ១៩។  ច្រក​ព្រំដែន​ទាំង​បី​នោះ​រួមមាន៖ ច្រក​ទ្វារ​ព្រំ​ដែន​ជប់​គគីរ ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ឈម​ជាមួយ​ខេត្ត​បុរីរាំ ច្រក​ទ្វារ​អូស្មាច់ ស្ថិត​នៅ​ក្រុង​សំរោង ឈម​ជាមួយ​ខេត្ត​សុរិន្ទ និង​ចុង​ក្រោយ​ច្រក​ព្រំដែន​អន្តរជាតិ​ដាំ ស្ថិត​ក្នុង​ស្រុក​អន្លង​វែង ឈម​ជាមួយ​ខេត្ត​ស៊ី​សាកេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI