ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រឆាំងកូវីដ១៩៖ តើកម្ពុជាគួរដល់ដំណាក់កាលដាក់ប្រទេសក្នុងគ្រាអាសន្នហើយឬនៅ?

សំឡេង ១១:៤៣
តើកម្ពុជាគួរដល់ដំណាក់កាលដាក់ប្រទេសក្នុងគ្រាអាសន្នហើយឬនៅ?
តើកម្ពុជាគួរដល់ដំណាក់កាលដាក់ប្រទេសក្នុងគ្រាអាសន្នហើយឬនៅ? REUTERS - STRINGER

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩ បាន​លើក​ឡើង​ពី​លទ្ធ​ភាព ដែល​នឹង​អាច​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន ប្រសិន​បើ​ការ​អំពាវ​នាវ​របស់​លោក​មិន​មាន​ប្រសិទ្ធ​ភាព ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩​។ ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន ខណៈ​ការ​ឆ្លង​វីរុស​កូវីដ​១៩ បាន​កើត​មាន​ជិត​១០០​ករណី​នៅ​កម្ពុជា ត្រូវ​អ្នក​វិភាគ​នានា​លើក​ឡើង​ថា វា​ជា​រឿង​មួយ​ដែល​ត្រូវ​ទាម​ទា​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​ដ៏​ប្រាកដ​ប្រជា​មួយ​។