ភ្ញៀវប្រចាំថ្ងៃ

មេឃុំប៉ាតេ៖ការបិទឃុំគឺហាមមនុស្សប្លែកមុខចេញចូលដើម្បីការពារកូវីដ-១៩ ឯការរកស៊ីជួញដូរធ្វើឡើងធម្មតា

សំឡេង ១១:០៦
មេឃុំប៉ាតេ គឺលោកឆាយ ធី
មេឃុំប៉ាតេ គឺលោកឆាយ ធី © សហការី

ឃុំប៉ាតេ ស្ថិត​ក្នុងស្រុកអូ​រយ៉ាដាវ ខេត្តរ​តនគិរី ត្រូវបា​នប្រកាសបិ​ទការចេញចូលតាំ​ងពីថ្ងៃទី២​១ ខែមីនាមកម្លេះ ដើម្បីការពារ និងទប់ស្កា​ត់ការឆ្លងរាលដា​លជំងឺកូវីដ-១៩។ មេឃុំ​ប៉ាតេ គឺលោកឆា​យ ធី បា​នអះអាងថា ការបិទឃុំនេះ អាជ្ញា​ធរឃុំហា​មមនុស្សប្លែកមុ​ខចេញចូល ឫ ប្រាស្រ័​យទាក់ទង​ជាមួយប្រជាព​លរដ្ឋនៅក្នុ​ងឃុំរប​ស់​លោក។ ប៉ុន្តែ ការរកស៊ីជួញដូរ គឺមិនមា​នការរឹត​បន្តឹងអ្វីទេ ដោយអា​ចរកស៊ីបានដូច​ធម្មតា។ បើ​តាមលោកឆាយ ធី ការបិទឃុំប៉ាតេនេះ គឺមិនមា​នពេលកំណត់នោះ​ឡើយ ពោល គឺនឹង​បើកការចេញ​ចូលធម្មតា​ឡើងវិញ ល្គឹកណា​ជំងឺកូវីដ-១៩ ត្រូវបា​នទប់ស្កាត់បាននៅក្នុងប្រទេ​សកម្ពុជា​។