ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រយុទ្ធនឹងជំងឺកូវីដ១៩៖ តើការដាក់បំរាមដោយផ្នែក អាចជាជម្រើសរបស់កម្ពុជា?

សំឡេង ១៣:១៤
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​កាល​ពីព្រឹកថ្ងៃ​ទី២៧ ខែ​មីនា ថា ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​អាច​មាន​ពីរ​កម្រិត​ គឺ​កម្រិតធ្ងន់ ​និង​កម្រិតស្រាល​។ ប៉ុន្ដែ​បើ​តាម​លោក​ឧបនាយក​រដ្ឋ​មន្ត្រី កម្ពុជា ​នៅ​មិន​ទាន់​សម្រេច​ថា យក​កម្រិត​ណា​មួយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ គឺ​កំពុង​សិក្សា​។​ យ៉ាង​ណាក៏​ដោយ សម្រាប់​អ្នក​វិភាគ ការ​ដាក់​បំរាម​ដោយ​ផ្នែក​ ឬ​ តាម​តំបន់  អាច​ជា​ជម្រើស​ល្អ​របស់​កម្ពុជា ជា​ជាង​ការ​ដាក់​ប្រទេស​ទាំង​មូល​ក្នុង​ភាព​អាសន្ន​។ ​តើ​ហេតុ​អ្វី?​ ស្តាប់សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ