មនុស្ស​៨នាក់​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩ ខណៈ​អ្នក​ឆ្លង​ថ្មី​រក​ឃើញ​មួយ​ករណី

ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER

នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ មួយ​ករណី​ថ្មីលើ​ជនជាតិ​ខ្មែរ  រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។  ថែម​មួយ​ករណី​នេះ​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូវីដ​នៅ​កម្ពុជា​កើន​ឡើង​១០៣​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៩​មីនា​នេះ។ ដំណាល​គ្នា​នឹង​ការ​ឃើញ​អ្នក​ឆ្លង​ថ្មី​មួយ​ករណី ក្រសួង​សុខាភិបាល​កម្ពុជា ក៏​បាន​អះអាង​ថា មាន​អ្នក​ជំងឺ​៨​នាក់ បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ​ ដែលធ្វើ​ឲ្យ​ចំនួន​អ្នក​ជា​សះ​ស្បើយ​សរុប​២១​នាក់​គិត​មក​ដល់​ពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​៨​នាក់​ដែល​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ គឺ៥នាក់​រស់​នៅ ​ខេត្ត​បាត់​ដំបង ១នាក់​កំពង់ឆ្នាំង និង​១​នាក់​ទៀត​ព្រះវិហារ។  ថែម​៨​ករណី​នេះ​ទៀត អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ពី​កូវីដ​មាន​ចំនួន២១​នាក់​នេះ គឺ​ខ្មែរ​១៦​នាក់ ចិន​១​នាក់ អង់​គ្លេស​៣​នាក់ បារាំង​១នា​ក់។ ចំណែក​អ្នក​កំពុង​សម្រាកព្យាបាល​មាន​ចំនួន​៨២​នាក់​ដោយ​ក្នុង​នោះ​ស្ត្រី​២៦ បុរស​៧៥​នាក់។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អំពាវ​នាវ កុំ​ប្រើ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​វីរុស​កូវីដ១៩ ដោយ​ខ្លួន​ឯង ព្រោះ​មាន​តែ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ទេ ដែល​មាន​សមត្ថភាព​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩​បាន៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI