អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​វិធាន​ការ​កម្ពុជា​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​ជន​បរទេស​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ការ​នាំ​ចូល​កូវីដ​១៩​ទេ?

សំឡេង ១០:១១
តើកម្ពុជាឈានដល់ការប្រកាសអាសន្នសេដ្ឋកិច្ច ទន្ទឹមគ្នានឹងអាសន្នសុខាភិបាលហើយឬនៅ?
តើកម្ពុជាឈានដល់ការប្រកាសអាសន្នសេដ្ឋកិច្ច ទន្ទឹមគ្នានឹងអាសន្នសុខាភិបាលហើយឬនៅ? REUTERS - STRINGER
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

រដ្ឋាភិបាល​កម្ពុជា​ទើប​ដាក់​ចេញ​វិធានការ​ថ្មី​បន្ថែម​ទៀត​ដោយ រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេសចូល​កម្ពុជា​ដើម្បី​កាត់​បន្ថយ និង​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ១៩​មក​ប្រទេស​កម្ពុជា ។ វិធានការ​នេះ​គឺបន្ថែម​ទៅ​លើ​បំរាម​កាល​ពី​ពាក់​កណ្តាល​ខែ​នេះ ដែល​ហាម​ចំៗ​លើ​ជន​បរទេស​ចំនួន​៥​ប្រទេស គឺ​បារាំង អាមេរិក អេស្បាញ អាល្លឺម៉ង់ និងអ៊ីតាលី មិន​ឲ្យ​ចូល​កម្ពុជា។ តែ​វិធានការ​ថ្មី​ដែល​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា​តទៅ​តែ​ហាក់​ដូច​ជា​យឺត​ជាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត។  តើ​វិធាន​ការរបស់​កម្ពុជា​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​ជន​បរទេស​នៅ​ពេល​នេះ គ្រប់​គ្រាន់​ទេ​សម្រាប់​ទប់​ស្កាត់​ការ​នាំ​ចូល​កូវីដ១៩? 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ