ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិ អាចជំរុញប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលកម្ពុជា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៧
បើគ្មានការប្រែប្រួលទេ រដ្ឋសភាជាតិនៃកម្ពុជា នឹងប្រជុំអនុម័តលើសំណើសុំរុះរើសមាសភាពគណៈរដ្ឋមន្ត្រីតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៣០ ខែមីនានេះ។ បើតាមព័ត៌មានដែលទំលាយឲ្យដឹងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នឹងមានការផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន៤ក្រសួង ក្នុងនោះក៏មានក្រសួងយុត្តិធម៌ផងដែរ។ បើតាមមន្ត្រីរដ្ឋាភិបាល ការរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិនេះ គោលដៅគឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ តើការផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន៤ក្រសួងនេះ អាចជំរុញប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលកម្ពុជាបានឬទេ?