ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ម រិទ្ធី ៖ ការបិទកាស៊ីណូនៅថ្ងៃទី១មេសាហាក់ដូចជាលឿនពេក ខណៈបុគ្គលិកនិងថៅកែមិនបានត្រៀមខ្លួន

សំឡេង ១១:០៣
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា © សហការី

ប្រមុខ​រដ្ឋាភិបាលបាន​ប្រកាស​នៅព្រឹក​ថ្ងៃ​ចន្ទនេះថា កាស៊ីណូ​ទាំងអស់​នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី១​ខែ​មេសា​តទៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ១៩។ សម្រាប់លោក ម៉ម រិទ្ធី​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​ និងសេវាកម្ម​កម្ពុជា ការប្រកាស​បិទ​កាស៊ីណូ​ដែល​នៅសល់ពេល​តែ​២ថ្ងៃទៀតនេះហាក់ដូចជាលឿនពេក ខណៈបុគ្គលិក​និង​ថៅកែ​មិនបាន​ត្រៀម​ខ្លួន។ ការ​មិន​បានត្រៀម​ខ្លួន​ជាមុន​នាំឲ្យ​លោក ម៉ម រិទ្ធី បារម្ភថា បុគ្គលិក​នឹង​មិនទទួលបាន​ដំណោះស្រាយ​សមរម្យ ហើយ​កើត​មានវិវាទការងារ។