កម្ពុជា ច្បាប់

ច្បាប់ស្តីពីគ្រាអាសន្ន៖ ជនណារារាំងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB

សេចក្តី​ព្រាង​ច្បាប់​ស្តីពី «ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យរួច​រាល់​ហើយ និង​កំពុង​ត្រៀម​បញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ប្រជុំ​អនុម័ត​តែ​ម្តង ដោយ​ពុំ​ចាំ​បាច់​ឆ្លង​កាត់​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ​ទេ​។ បើ​ផ្អែក​តាម​ខ្លឹម​សារ​នៃ​សេច​ក្តី​ព្រាង​ច្បាប់​នេះ នឹង​ដាក់​ពិន័យ​ធ្ងន់​ធ្ងរ​ដល់​ជន​ណាដែល​រារាំង​កិច្ច​ប្រតិបត្តិ​ការ​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដែល​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ ដោយ​ត្រូវ​ប្រឈម​ជាប់​ពន្ធ​នាគារ​ពី​៥​ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រាប់​សិប​លាន​រៀល​។

ផ្សាយពាណិជ្ជកម្ម

ច្បាប់ស្តីពី «ការគ្រប់​គ្រងប្រទេ​សជាតិស្ថិតក្នុង​ភាពអាសន្ន»នេះ ចែកចេញជា ៥ជំពូក និង១១មាត្រា ដោយបាន​ចែងពីគោល​បំណង វិសាលភាព បែបបទ នីតិវិធី និងលក្ខខណ្ឌនៃកា​រប្រកាសដាក់ប្រទេ​សជាតិស្ថិតក្នុងភាពអាសន្ន ការគ្រប់គ្រង​ប្រទេសជាតិស្ថិ​តក្នុងភាពអាសន្ន និ​ងទោសប្បញ្ញត្តិ​ជាដើម។ ប៉ុន្តែអ្វីជាការកត់សំគាល់ បើផ្អែ​កតាមខ្លឹមសារនៃសេ​ចក្តីព្រាងច្បាប់នេះ នឹងដា​ក់ពិន័យធ្ងន់ធ្ង​រដល់ជនណា​ដែលរារាំង​កិច្ចប្រតិបត្តិការពេលប្រទេ​សជាតិស្ថិតក្នុង​ភាពអាសន្ន ដែលនាំឲ្យ​មានចលាចល​ជាសាធា​រណៈ ឬប៉ះពាល់ដល់​សន្តិសុខជាតិ ដោយត្រូវ​ប្រឈមជាប់ពន្ធ​នាគារពី៥ទៅ១០ឆ្នាំ និង​ពិន័យជាប្រាក់រា​ប់សិបលានរៀល។ នេះបើយោ​ងតាមសេចក្តីព្រា​ងច្បាប់ ដែលវិទ្យុ​បារាំងអន្តរជា​តិទទួលបាន​នៅថ្ងៃនេះ។

មិនខុស​ពីខ្លឹមសារមា​ត្រា២២ថ្មីនៃរដ្ឋធម្ម​នុញ្ញកម្ពុជានោះ​ទេ ច្បាប់នេះបានចែងថា គឺនៅពេលប្រ​ជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្ស​ត្រទ្រង់ប្រកាសប្រទា​នដំណឹងជាសា​ធារណៈដាក់ប្រ​ទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយ​ពីបានមតិឯក​ភាពពីនាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធ​សភាកម្ពុជា។ ការដាក់​ប្រទេ​សជាតិស្ថិតក្នុង​ភាពអាសន្ន អាចធ្វើឡើង​សម្រាប់ថិរវេលាមា​នកំណត់ ឬស​ម្រាប់ថិរវេលា​មិនកំណត់។ ហើយការ​ដាក់ប្រទេសជាតិស្ថិ​តក្នុងភាពអាសន្ន​សម្រាប់ថិរវេ​លាមិនកំណត់ ត្រូវបញ្ចប់ដោយ​ព្រះរាជក្រឹត្យនៅ​ពេលសភា​ពការណ៍អនុញ្ញា​ត។ ចំណែកឯល​ក្ខខណ្ឌនៃការដា​ក់ប្រទេសជា​តិស្ថិតក្នុង​ភាពអាសន្ន គឺអា​ចធ្វើឡើងនៅពេល​ដែលប្រជា​ជាតិប្រឈម​មុខនឹងគ្រោះថ្នា​ក់ ជាអាទិ៍ គ្រោះថ្នាក់ដែល​បង្កឡើង​ដោយសង្គ្រាម ឬការ​ឈ្លានពានពីកម្លាំ​ងបរទេស គ្រោះថ្នាក់អា​សន្នបន្ទាន់ចំពោះ​សុខភាពសាធារណៈ​បណ្តាលម​កពីការឆ្លងរា​លដាលនៃជំងឺ ភាពវឹកវរធ្ង​ន់ធ្ងរដល់សន្តិសុ​ខជាតិ និង​សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំ​ងគ្រោះមហន្តរា​យធ្ងន់ធ្ងរ ដែលគម្រាម​កំហែង ឬអាចបង្កគ្រោះ​ថ្នាក់រីករាលដា​លដល់កម្រិត​ទូទាំងប្រទេស។ ហើយ​ប្រសិនបើប្រទេសត្រូ​វបានដាក់ក្នុងភា​ពអាសន្ន នោះរដ្ឋាភិបា​លមានសិទ្ធិ​ក្នុងការ​ចេញវិធាន​ការមួយចំនួន ដូចជា ការហាមឃាត់ ឬការកម្រិ​តសិទ្ធិសេរីភាពមួ​យចំនួនដូចជា ការធ្វើដំណើរ ការជួបជុំ ឬការប្រមូ​លផ្តុំមនុស្ស ការធ្វើស​កម្មភាពការងារ ឬមុខរបរ ការហា​មមិនឲ្យបុគ្គល​ចេញពីផ្ទះ ការដាក់ឲ្យនៅ​ដាច់ដោយ​ឡែកក្នុងករណីគ្រោះអា​សន្នបន្ទាន់ចំពោះ​សុខភាពសា​ធារណៈ រួមជាមួយនឹងការ​ហាមឃាត់ជាច្រើនទៀត ក្នុងនោះក៏​មានការហាមឃាត់​ការបិទទីតាំងសា​ធារណៈ ឬឯក​ជនណាមួយ​ផងដែរ ដើម្បីឆ្លើ​យតបចំពោះភា​ពអាសន្ននេះ។

គួរ​ជំរាបជូនថា សេចក្តីព្រា​ងច្បាប់ស្តីពី «ការគ្រប់គ្រង​ប្រទេសជាតិស្ថិ​តក្នុងភាពអាសន្ន» ត្រូវបា​នគណៈអចិន្ត្រៃ​យ៍គណៈរដ្ឋមន្ត្រីកម្ពុ​ជាដឹកនាំដោ​យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យរួច​រាល់ហើយ និងកំពុងត្រៀមបញ្ជូនទៅ​កាន់រដ្ឋសភាដើម្បី​ប្រជុំអនុម័តតែម្តង ដោយពុំចាំ​បាច់ឆ្លងកាត់​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ​នេះទេ។

យ៉ាង​ណាក៏ដោយ លោក សម រង្ស៊ី អតីតប្រ​ធានគណបក្សប្រឆាំ​ងដែលកំពុងនិរទេ​សខ្លួននៅប្រ​ទេសបារាំង បានចាត់ទុ​កច្បាប់ថ្មីនេះថា ជាគ្រោះថ្នា​ក់មួយទៀត​សម្រាប់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI