កម្ពុជា សង្គម

លោក ផៃ ស៊ីផាន៖ ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រមិនមែនជាការគេចវេសពាក់ព័ន្ធនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នទេ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋភិបាល @FN

ព្រះមហាក្សត្រកម្ពុជាព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី និងសម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនីនាថ សីហនុ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ចិន​ពិនិត្យ​ព្រះ​រាជ​សុខ​ភាព​។ ការ​យាង​របស់​ព្រះ​អង្គ​ទាំង​ទ្វេរ​ទៅ​កាន់​ប្រទេស​ចិន ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​ចលាចល​ពី​ការ​វាយ​ប្រហារ​ដោយ​វីរុស​កូវីដ​១៩ ហើយ​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​យ៉ាង​ញាប់​ដៃ​នូវ​ច្បាប់​មួយ​ស្តីពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន នៅ​ក្នុង​សន្និ​សីទ​កាសែត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ថា​មាន​ការ​លើក​ឡើង​ពី​អ្នក​វិភាគ​ថា​ព្រះ​មហាក្សត្រ​បាន​យាង​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចៀស​វាង​ការ​ជាប់​ពាក់​ព័ន្ធ​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​លើក​ឡើង​ថា នេះ​មិន​មែន​ជា​ការ​គេច​វេស​របស់​ព្រះ​មហាក្សត្រ​ទេ​។