តើច្បាប់ស្តីពីគ្រាអាសន្នគួរដាក់ឲ្យពិភាក្សាបន្ថែម មុននឹងបញ្ជូនទៅសភាអនុម័ត?

សំឡេង ១២:៤២
រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា @REUTERS

សេចក្តី​ព្រាង​ច្បាប់​ស្តីពី «ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​រួច​រាល់​ហើយ​កាល​ពី​ថ្ងៃទី ៣១ មីនា និងបញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ប្រជុំ​អនុម័ត​តែ​ម្តង ដោយ​ពុំ​ចាំ​បាច់​ឆ្លង​កាត់​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ទេ​។ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​និង​អ្នក​ច្បាប់​កម្ពុជា បាន​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​ជា​ច្រើន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ និង​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ទូលំ​ទូលាយ​បន្ថែម​ទៀត មុន​និង​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​។ តើ​ហេតុ​អ្វី​ទៅ​?