កម្មករសំណង់ជាច្រើននៅតែបន្តការងារតាមការដ្ឋានសាងសង់

សំឡេង ០៧:៣៥
កម្មករសំណង់ក្នុងការដ្ឋានសំណង់
កម្មករសំណង់ក្នុងការដ្ឋានសំណង់ © សហការី

ការ​ដា្ឋន​សំណង់​និង​ការិយា​ល័យ​លក់​ផ្ទះ ជាទូទៅ​នៅ​តែ​បើក​ដំណើរ​ការ ទោះ​បី​វិស័យ​សំណង់​មាន​ការ​ព្យាករណ៍​ទុក​ថា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ពី​កូវីដ១៩​នេះ​ក្តី​។ ការ​ដ្ឋាន​នៅ​បើក មាន​ន័យ​ថា​កម្មករ​នៅ​តែ​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​។ កម្មករ​បាន​ឲ្យ​ដឹង​ថា​តាម​ការ​ដ្ឋាន​សំណង់​ក៏​មាន ការ​ផ្សព្វ​ផ្សាយ​ដល់​កម្មករ​ឲ្យ​ចេះ​ពី​វិធាន​ការ​ការពារ កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​១៩​នេះ​ដែរ​។