បង្គន់អនាម័យកាន់តែសំខាន់នៅពេលមានវត្តមានកូរ៉ូណានេះ

សំឡេង ០៨:៣៨
បង្គន់អនាម័យនៅតាមទីជនបទ
បង្គន់អនាម័យនៅតាមទីជនបទ © មន្ទីរព័ត៌មានខេត្តកំពង់ចាម

ក្រសួង​អភិវឌ្ឍន៍​ជន​បទ​និង​ដៃ​គូ​ផ្សេងៗ បាន​កំពុង​ជំរុញ​ពលរដ្ឋ​នៅ​ជនបទ​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​គ្រប់​ក្រុម​គ្រួសារ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ បង្គន់​អនាម័យ​កាន់​តែ​សំខាន់​នៅ​ពេល​មាន​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា​នេះ​។ មាន​បង្គន់​ប្រើ​ប្រាស់​ហើយ កុំភ្លេច​ឧស្សាហ៍​លាង​ដៃ​ឲ្យ​ញឹក​ញាប់​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​។ ​នៅឃុំ​រស្មី​សាមគ្គី ខេត្ត​កំពង់ស្ពឺ អាជ្ញាធរ​និង​ដៃ​គូ​អភិវឌ្ឍន៍​កំពុង​ជំរុញ​ការ​សាង​សង់​បង្គន់​អនាម័យ​។