ភ្ញៀវប្រចាំថ្ងៃ

លោកឧកញ៉ា ហ៊ុន ឡាក់៖ បញ្ហាកូវីដ១៩គឺជាឱកាសឲ្យកសិករខ្មែរបង្កើនការដាំស្រូវ

សំឡេង ១១:២៣
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា @RFI
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

ចាប់ពីថ្ងៃទី៥​មេសាទៅ ការ​នាំអង្ករ«ស»ទៅ​លក់​នៅក្រៅ​ប្រទេស​ត្រូវបាន​រដ្ឋាភិបាល​បញ្ជាឲ្យ​ផ្អាក​ ខណៈ​កម្ពុជាកំពុង​ជួបវិបត្តិគូវីដ១៩។ ​​ឆ្លើយតប​នឹង​ការ​ផ្អាកមិនឲ្យ​លក់​ស្រូវ​អង្ករចេញទៅ​ក្រៅ​ប្រទេសនេះ ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជំរុញឲ្យ​រោង​ម៉ាស៊ីន​ និង​ក្រុម​ហ៊ុន​ ទទួល​ទិញ​ស្រូវ​ពីកសិករ​ក្នុង​តម្លៃ​តាមទីផ្សារ​។ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានគូសបញ្ជាក់ថា បញ្ហាកូវីដ១៩គឺជាឱកាសល្អមួយ​ឲ្យ​កសិករខ្មែរ​បង្កើនការដាំស្រូវបន្ថែម​ព្រោះទី​ផ្សារ​ស្រូវអង្ករ​កំពុងមានតម្លៃ។