នៅ​ក្នុង​ស្ថានភាព​អាក្រក់​នៃ​កូវីដ​១៩ ​តើប្រាក់​ឈ្នួលកម្មករ​គួរ​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​ណា?​

សំឡេង ១១:២៦
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @REUTERS

ការ​រាតត្បាត​នៃ​វីរុស​កូវីដ​១៩ នៅ​ទូទាំង​ពិភព​លោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​។ ចាប់​តាំង​ពី​ការ​ឆ្លង​រាលដាល​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក អ្នក​បញ្ជា​ទិញ​សំលៀក​បំពាក់ និង​ស្បែក​ជើង​ដ៏​សំខាន់​របស់​កម្ពុជា បាន​ផ្អាក​ការ​កម្មង់ ជា​ហេតុ​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រកាស​ព្យួរ​ការងារ​ជា​បន្តបន្ទាប់ ដោយ​សារ​តែ​មិន​មាន​ប្រាក់​ចំណូល និង​មិន​មាន​ថវិកា​សម្រាប់​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ និង​និយោជិត​។ ប្រឈម​នឹង​ស្ថាន​ការណ៍​អាក្រក់​ដូច្នេះ តើ​គេ​គួរដោះស្រាយ​យ៉ាង​ណា​ចំពោះ​កម្មករ ​ដែល​ជា​កំលាំង​ពល​កម្ម​ដ៏​សំខាន់ និង​ជា​អ្នក​ទន់ខ្សោយ​ខាង​សេដ្ឋកិច្ច​?