កម្ពុជា កូរ៉ូណាវីរុស

កូវីដ១៩៖ ព្យាបាលជាសះស្បើយ១៥នាក់ទៀត និងគ្មានករណីវិជ្ជមានថ្មីទេ

ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល @Internet

នៅថ្ងៃទី៤ ខែមេសា ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ថា​មាន​ករណី​ព្យាបាលជា​សះ​ស្បើយ​នៃ​ជំងឺ​កូវីដ​១៩ ចំនួន​១៥​នាក់​បន្ថែម​ទៀត និង​មិន​មាន​ករណី​វិជ្ជមាន​កូវីដ​១៩​ថ្មី​ទេ​នៅ​ថ្ងៃ​ម្សិលមិញ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រសួង​សុខាភិបាល​អ្នក​ជា​សះស្បើយ​ទាំង​១៥​នាក់ មាន​បុរស​ជន​ជាតិ​ម៉ាឡេស៊ី​២​នាក់ នៅ​ខេត្ត​កំពត, ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង, បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់នៅ​ខេត្ត​កណ្តាល, បុរស​ជន​ជាតិ​ខ្មែរម្នាក់​​នៅ​រាជធានី​ភ្នំពេញ,​ជនជាតិ​បារាំង៩នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​បុរសជន​ជាតិ​ខ្មែរម្នាក់​នៅខេត្ត​ព្រះសីហនុ។ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​ សរុប​ចំនួន​​៤៩​នាក់ ស្មើ​នឹង​៤២,៩៨ភាគ​រយ ធៀប​នឹង​អ្នក​ជំងឺ​កូវីដ​១៩​ទាំង​អស់។

សូម​ជម្រាប​ជូន​ថា​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩ បាន​ថយ​ចុះ​មក​នៅ​ចំនួន​៦៥​នាក់ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត។ រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​រកឃើញ​អ្នក​មាន​វិរុស​កូរ៉ូណា​សរុប​ទូទាំង​ប្រទេស​ចំនួន​១១៤​នាក់ ដែល​ចំនួន​នេះ​មិន​មាន​កើន​ទេ​ នៅ​ថ្ងៃទី​០៤ ខែ​មេសា​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI