វិន័យ La discipline

សំឡេង ០៦:០២
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

វិន័យ​នាំមកនូវ​ជោគជ័យ​ និងសេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម​។ «ព្រឹត្តិបត្រ​​ពីរភាសា»​របស់ ឆាយ ហុកផេង នៅថ្ងៃនេះ ​អធិប្បាយ​អំពី​វិន័យ​ក្នុង​សាលា​បឋមសិក្សា​វត្តបូព៌ នៅខេត្ត​សៀមរាម​។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​បាឋកថា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ ​​សម្រាប់​សិស្ស​ចៅក្រម​ ជំនាន់​ទី​៨និងទី​៩ ព្រម​ទាំង​សិស្ស​ក្រឡា​បញ្ជី​ និងសិស្ស​សាការី ស្តីពី «ទ្រឹស្តី​ច្បាប់​ និង​ធម៌វិន័យ​​នៃព្រះ​ពុទ្ធសាសនា​» ។ ធម៌វិន័យ​ មិន​សំដៅ​លើ​ភិក្ខុ​វិន័យ​នោះឡើយ គឺស្តី​អំពី​ឱវាទ​នៃព្រះ​ពុទ្ធ​​អង្គ​ តម្រង់​ផ្លូវ​សត្វ​លោក​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ដ៏​ប្រពៃ​។ រីឯ​ភិក្ខុ​វិន័យ​វិញ ស្តីអំពី​បម្រាម​មិន​​ឱ្យ​ភិក្ខុ​ប្រព្រឹត្ត​អនាចារ​ ពោល​គឺ​ជក់​កញ្ឆា​ អាភៀន​ ញៀន​ស្រា ដើរ​លេង​យប់​ ជាដើម។ ដំបូន្មានព្រះ​​សមណគោត្តម​ មាន​មាគ៌ា​ដ៏​ល្អ​ទាំង​៨ជាអាទិ៍ ដែល​សិស្ស​ចៅក្រម​ត្រូវ​អនុវត្ត​​ ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ទ្រឹស្តី​ច្បាប់ ​ចេញ​ជា​សាល​ក្រម​វិនិច្ឆ័យ​សេចក្តី គឺ​ជា​វិន័យ​សម្រាប់​តួ​អង្គ​ អ្នក​ប្រតិបត្តិ​ច្បាប់​នោះឯង។​

En somme, la discipline est la règle de conduite qu'on s'impose. Par exemple la discipline du feu des militaires consiste à observer des consignes d'ouverture de feu et de conduite du tir. On ne tire pas quand on veut ni dans n'importe quelle direction. La discipline routière des usagers de la route est le respect du code de la route.

Ayant moi-même conduit les véhicules à 2 et 4 roues à Phnom-Penh, je constate que la débrouillardise en roulant sur le trottoir ou à contre sens de la circulation est une indiscipline qui rime avec l'imprudence et l'accident. Comment faire pour remédier cet état d'esprit ? Ne dit-on pas qu'il faut battre le fer quand il est chaud ?

ជាខ្មែរ​វិញ គេ​និយាយ​ថា ប្រដៅ​ក្មេង​ទាន់​វា​នៅ​តូច បើ​ធំ​ដឹង​ក្តី​ វា​ក្លាយ​ទៅជាមនុស្ស​ខូច​។ ចាស់​លោក​ថា កុំ​ឱ្យ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​មនុស្ស​ខូច។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រមើល​មើល​និស្ស័យ​សត្វ​លោក​ជាមុន​ ទើប​ទ្រង់​ប្រទាន​ឱវាទ​ប្រោស​សត្វ​មួយ​នេះជាគោល។​ គឺ​ថា កុំ​ប្រដៅ​មនុស្ស​ខូច ដោយ​ទុក​ឱ្យ​វា​រស់​នៅ​តាម​សន្តាន​ចិត្ត​និងគំនិត​ដ៏​ពិសពុល​តទៅទៀត​ចុះ។​ ស្តីអំពី​​ប្រដៅ​ក្មេង​ទាន់​វា​នៅ​តូច សាលាបឋម​សិក្សា​វត្តបូព៌ នៅខែត្រ​សៀមរាប ជា​គំរូ​មួយ​នៃ​វិន័យ​ក្មេង​ប្រុស​ស្រី​ ចាប់​ពី​ថ្នាក់​មត្តេយ្យ​ឡើង​ទៅ។ លោកនាយក ពឹង គឹមឆេន មាន​មហិច្ឆតា​បង្កើត​អនុវិទ្យាល័យ​គំរូបែបនេះ​មួយ​ ដោយ​គាត់បារម្ភ​​ខ្លាច​ត្រួយ​លាស់​ខ្ចី​នៃ​វិន័យ​កម្រិត​បឋម​សិក្សា ក្លាយ​ទៅជា​ក្រិន​ក្រៀម​ស្វិត​នៅក្នុង​វ័យ​ជំទង់​បម្រុង​នឹង​ឈាន​ជើង​ដល់​យុវវ័យ​ ដែល​គួរ​ឱ្យ​ស្តាយ​ជាមុន​ ជា​អនេក​។​

La discipline peut être aussi définie comme branche de connaissance pouvant donner matière à un enseignement : discipline économique, sociale, juridique. Revenons à notre école primaire modèle Ecole Wat Bo à Siem Reap. Les élèves depuis la classe de CM1 au CE2 totalisant 6 000 âmes qui fréquentent cette école chaque jour 3 000 matin et 3 000 autres l'après-midi, commencent par le salut du drapeau et des chants pour finir par gagner leur classe respective en deux rangs bien alignés. La condition d'existence de cette école genre société organisationnelle est la généralisation et le développement de l'action collective formalisée voire formalisée dans un ordre social multi-niveaux.

ពេល​គោរព​ទង់​ជាតិ សិស្ស​ទាំ​ង​៣០០០នាក់ ព្រឹក និង៣០០០នាក់​ ទៀត​ វេន​រសៀល​ សិស្ស​ទាំង​នេះ​​ទះ​ដៃ​សកល​ប្រាវៗ​ ៥ដង ​ព្រ​មៗ​គ្នា ​និ​ង​បំពង​សំឡេង​៥លើកព្រម​គ្នា និ​ង​ការ​ទះ​ដៃ​ម្តងៗ​ថា ស្អាត សុភាព របៀប សមាធិ អស្ចារ្យ។ នេះគឺ​ជា​បាវចនា​​របស់​សិស្ស​។ ខ្ញុំ​បា​ន​ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃទី​២២​មករា​កន្លងមកនេះ ហើយ​បា​នសំណេះសំណាល​ជាមួយ​លោក​នាយក​ រហូត​ដល់​ម៉ោង​១១ដែល​សិស្ស​និងគ្រូ​ត្រូវ​ធ្វើ​សមាធិ​ ណែនាំ​ដោយលោកនាយក​​​ផ្ទាល់​តាម​ឧឃោសនស័ព្ទ​ ឮ​លាន់​រន្ទឺ​ពេញ​បរិវេណ​សាលា។ មុន​នឹង​ចេញ​ផុត​ពី​សាលា​ សិស្ស​ទាំង​ឡាយ​ឆ្លង​កាត់​ក្លោង​ទ្វារ​ដែល​មាន​សរសេរ​បណ្តាំ​មួយ​ឃ្លាថា «ខ្ញុំ​គោរព​ឪពុកម្តាយពេល​ទៅដល់​ផ្ទះ​»។ លោក​នាយក​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​គ្រប់​ជំពូក​ ចាប់​ពី​ឆ្នាំ​១៩៩៤ មកដល់​បច្ចុប្បន្ន​ ដែល​ខ្យល់​ព្យុះ​បាន​បន្ថែម​ល្បឿន​ពី​២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មកត្រឹម​តែ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុណ្ណោះ។ កាល​ពី​ដំបូង​ កាលជាង​២០ឆ្នាំ​មុន​នេះ មា​នឪពុក​ម្តាយ​ខ្លះ​ យក​លុយ​មក​ជូន​គាត់ សុំ​ឱ្យ​កូន​ប្រឡង​ជាប់ ឬ​សុំ​ឱ្យ​គាត់​ទទួល​ក្មេង​ជា​សិស្ស​ផង។ ​លោក​នាយក ពឹង គឹមឆេន ពោល​ប្រាប់​ខ្ញុំ​ថា៖ «លុយ​ខ្ញុំ​អាច​រក​បា​ន អ្វី​ដែល​ខ្ញុំ​រក​មិន​បាន​ គឺ​ចិត្ត​គំនិត គឺមនសិការ និង​ឧត្តម​គតិ​។ ខ្ញុំ​អត់​ត្រូវ​ការ​យក​លុយ​មក​ជួល​ឱ្យ​ខ្ញុំ​បំផ្លាញ​អនាគត​កូន​អ្នក​​ឯង​ទេ។»

On voit ici l'interaction discipline/menace faisant face à​​ ​l'enrichissement mutuel. En 1972 Piaget utilise le terme​ d'interdisciplinarité "pour caractériser un second niveau où la​ collaboration entre disciplines divers ou entre secteurs hétérogènes d'une même science conduit à des interactions proprement dites (…)".

ទាំង​គ្រូ​ទាំង​សិស្ស​ និងអ្នក​លក់​ដូរ​ចំណី​អាហារ​ភេសជ្ជៈ​ ក្នុង​សាលា​បឋម​សិក្សា​វត្ត​បូព៌ មា​នវិន័យ​ល្អ​ដូចៗ​គ្នា​ គួរ​ឱ្យ​សរសើរ​ យក​ធ្វើ​ជា​គំរូ​មែន។ អ្ន​កលក់​ដែល​ខ្វះ​អនាម័យ ​ជះ​ចោល​កាក​សំណល់​លើដី ត្រូវ​ដេញចេញពីសាលា​ ក្រោយ​ពីមា​នការ​ព្រមាន​៣លើក​ ហើយ​មិន​ស្តាប់​បង្គាប់​គោរពវិន័យ ​ដដែល។

Dans leurs efforts de coordination conjointe ; directeur, enseignant, élèves, marchands de bonbons ; les auteurs sont rationnels lorsqu'ils conceptualisent leurs actions au moyen de jugements de pertinence.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI