លោក ប៊ុន បារាំង៖«បើមេឃនៅតែអំណោយផលដូចពេលនេះ កម្ពុជានឹងមិនខ្វះអំបិលដូចឆ្នាំទៅទេ»

សំឡេង ០៩:៤៣
លោក ប៊ុន បារាំង
លោក ប៊ុន បារាំង © សហការី

កម្ពុជា​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ បាន​បង្ហាញ​នូវ​សុទិដ្ឋិ​និយម​ខ្ពស់​ថា នឹង​ផលិត​អំបិល​ពី​ទឹក​សមុទ្រ​បាន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​សារ​អាកាសធាតុ​អំណោយ​ផល​ល្អ។ លោក ប៊ុន បារាំង សហ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប និង​កំពត បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ចាប់​តាំង​ពី​ដើម​រដូវ​មក ធ្វើ​ឲ្យ​កសិករ​ផលិត​អំបិល​បាន​ច្រើន បើ​ទោះ​ណា​ជា​ពេល​នេះ សហគមន៍​នៅ​មិន​ទាន់​បូក​សរុប​ទិន្នផល​ក៏​ដោយ​។ លោក ប៊ុន បារាំង បញ្ជាក់​ថា​ប្រសិន​បើក​អាកាស​ធាតុ​អំណោយ​ផល​ដូច​ជា​ឆ្នាំ​នេះ ៣ឆ្នាំ​ជាប់ៗ​គ្នា នោះ​កម្ពុជា​នឹង​មាន​អំបិល​គ្រប់​គ្រាន់ សល់​អំបិល ហើយ​ការ​នាំ​ចូល​អំបិល​ពី​បរទេស​មក​ផ្គត់​ផ្គង់​នឹង​ត្រូវ​បញ្ចប់​។