គួរធ្វើបែបណា ដើម្បីឆក់យកឱកាសពង្រឹងកសិកម្មខ្មែរឡើងវិញអំឡុងពេល និងក្រោយកូវីដ១៩?

សំឡេង ១២:៣៣
កសិករខ្មែរកំពុងធ្វើស្រូវ
កសិករខ្មែរកំពុងធ្វើស្រូវ @សហការី

វិស័យ​កសិកម្ម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​ងើប​ឡើង​វិញ​ខ្លាំង បន្ទាប់​ពី​វិបត្តិ​នៃ​វីរុស​កូវីដ​១៩ រលាយ​បាត់​ទៅ​វិញ​ក្នុង​ពេល​ខាង​មុខ​។ ក្តី​សង្ឃឹម​ថា​កសិកម្ម​កម្ពុជា​នឹង​ប្រសើរ​ឡើង​វិញ ក៏​ដោយ​សារ​តែ​ទំនិញ​កសិ​កម្ម ដែល​ធ្លាប់​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មក​ក្នុង​ស្រុក​មិន​មាន​សកម្មភាព​ដូច​ពី​មុន​ទៀត​ទេ​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ថា​ វា​ជា​ឱកាស​ដែល​វិស័យ​កសិកម្ម​ត្រូវ​ងើប​ឡើង​វិញ ខណៈ​ដែល​វិស័យ​ឧស្សាហ​កម្ម និង​សេវា​កម្ម ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយ​សារ​ឥទ្ធិពល​កូវីដ​១៩​។ តើ​កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាញ​យក​ឱកាស​នេះ និង​រក្សា​ឲ្យ​បាន​ជា​និរន្តរ៍​?