លោក វ៉ាត់ ចំរើន៖ ការហ្វឹកហាត់កីឡាគ្រប់ប្រភេទត្រូវធ្វើឡើងតាមរយៈអនឡាញ

សំឡេង ១១:០៤
លោក ​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​
លោក ​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​ © RFI

នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​រាត​ត្បាត​នៃ​វីរុស​កូវីដ​១៩​នេះ ការ​ហ្វឹក​ហាត់​របស់​កីឡាករ និង​កីឡា​ការិនី​កម្ពុជា ត្រូវ​បាន​ដាក់​ឲ្យ​ហ្វឹក​ហាត់​នៅ​តាម​ផ្ទះ​រៀង​ខ្លួន ដោយ​មាន​ការ​ដាក់​ផែន​ការ​ហ្វឹក​ហាត់​ពី​គ្រូ និង​មាន​ការ​ត្រួត​ពិនិត្យ​តាម​រយៈ​អន​ឡាញ​។ លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថ្លែង​ថា គុណ​ភាព​នៃ​ការ​ហ្វឹក​ហាត់​របស់​កីឡាករ​ជំរើស​ជាតិ​កម្ពុជា​រៀង​ខ្លួន​តាម​ផ្ទះ នឹង​មិន​ចាញ់​ការ​ហ្វឹក​ហាត់​រួម​គ្នា​នោះ​ទេ​។ តាម​លោក វ៉ាត់ ចំរើន កូវីដ​១៩ នឹង​មិន​ប៉ះពាល់​ធ្ងន់​ធ្ងរ ដល់​ការ​ត្រៀម​រៀប​ចំ​ស៊ី​ហ្គេម​ឆ្នាំ​២០​២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ទេ​។