រឿងក្តីអ្នកកាសែត៖ តើគួរប្រើប្រាស់ក្រមព្រហ្មទណ្ឌ ឬ ច្បាប់ស្តីពីរបបសារព័ត៌មាន?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:១២
តុលាការក្រុងភ្នំពេញកាលពីម្សិលមិញនេះ បានសម្រេចឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកTVFB ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការសម្រេចនេះធ្វើឡើងក្រោយពីលោកសុវណ្ណ រិទ្ធី បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅចុះផ្សព្វផ្សាយបន្តនៅលើគណីហ្វេសប៊ុករបស់ខ្លួន។ អង្គការការពារអ្នកកាសែតជាតិ និងអន្តរជាតិបានបញ្ចេញប្រតិកម្មទៅនឹងចំណាត់ការលើអ្នកកាសែតនេះ។ ពួកគេថា កំហុសឆ្គងនេះពុំគួរដល់ថ្នាក់ចោទប្រកាន់តាមក្រមព្រហ្មទណ្ឌនោះទេ គឺគួរតែប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានវិញ។