លោក ណុប វី៖ បិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ គឺអាចប៉ះពាល់ចំពោះការចុះយកព័ត៌មានរបស់អ្នកកាសែត
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះដែរ បានអំពាវនាវដល់រដ្ឋាភិបាលត្រូវធានាថាអ្នកសារព័ត៌មានអាចបន្តបំពេញការងាររបស់ខ្លួនដោយសេរី ខណៈរដ្ឋាភិបាលបានដាក់កំហិតការធ្វើដំណើរក្នុងប្រទេស។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ស្របពេលដែលរដ្ឋាភិបាលបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ គឺអាចធ្វើឲ្យមានផលប៉ះពាល់ចំពោះការចុះយកព័ត៌មានរបស់អ្នកសារព័ត៌មាន។ លោក ណុប វី ចង់ឲ្យមានការលើកលែងខ្លះសម្រាប់អ្នកសារព័ត៌មាន ដោយសារតែអ្នកសារព័ត៌មានត្រូវចុះយកព័ត៌មានមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។សូមស្តាប់បទសម្ភាស៍រវាងសឿង ភារៈ និងលោក ណុប វី—