អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហេង សួរ៖ ភាគច្រើន​លើសលុប​នៃ​កម្មករ​សហការ​ជា​មួយ​ក្រសួង​​អំឡុង​​ពេល​កំហិត​ការ​ធ្វើ​ដំណើរ

សំឡេង ១៣:៣៣
រូបថតៈលោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ
រូបថតៈលោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ @RFI
ដោយ៖ អេង គីមហុង
១៩ នាទី

រាប់ចាប់​តាំងពី​​ថ្ងៃ​ដាក់​ចេញ​បទ​បញ្ជា​របស់​រដ្ឋាភិបាល កំហិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ចាប់​ពីថ្ងៃ​ទី​៨ខែ​មេសា រហូត​មក​ដល់​ថ្ងៃទី​១២​មេសា​នេះ ​ក្រសួង​ការងារ​អះអាង​ថា ខ្លួន​គ្រប់​គ្រង​ស្ថានការណ៍​នេះ​បាន​ដោយ​រលូន​។ ក្នុង​នោះ​៩៥​ភាគរយ នៃ​រោងចក្រ​នៅ​តែ​ដំណើរ​ការ​ធម្មតា ខណៈ៥​ភាគ​រយ​មាន​ភាព​មិន​ប្រក្រតីតិច​តួច​។ លោក ហេង សួរ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ​បាន​អំពាវ​នាវ​កុំ​ឲ្យ​ការ​ទម្លាក់​កំហុស​លើ កម្មករ​និយោជិត​ថា នៅ​តែមានៈ​ធ្វើ​ដំណើរ​ទៅ​ស្រុក ដោយ​គ្រាន់​តែ​ឃើញ​រូបភាព​តាម​បណ្ដាញ​សង្គម​។ ​តែ​ផ្ទុយ​មក​វិញ​ភាគ​ច្រើន​លើស​លុប​នៃ​កម្មករ សហការ​ជា​មួយ​ក្រសួង​បំពេញ​ការងារ​យ៉ាង​សកម្ម​អំឡុង​ពេល​កំហិត​ការ​ធ្វើ​ដំណើរ​នេះ​។ ទាក់​ទង​ការ​ចេញ​ប័ណ្ណ​អនុញ្ញាត្ត​ដល់​រថយន្ត​ដឹក​កម្មករ​និយោជិត​វិញ​គឺ​ក្រសួង​បាន​ចេញ​ប័ណ្ណជាង​៦ពាន់​សន្លឹក​រាប់​ចាប់​តាំង​ពីថ្ងៃទី៩ខែ​មេសា​ដល់​ថ្ងៃទី​១២​មេសានេះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ