កូវីដ១៩៖សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍បន្ត ផ្អាកលក់គ្រឿងស្រវឹង​បណ្ដោះអាសន្ន

សំឡេង ១០:០៥
ការប្រើប្រាស់គ្រឿងស្រវឹង (រូបតំណាង)
ការប្រើប្រាស់គ្រឿងស្រវឹង (រូបតំណាង) @Internet

សង្គមស៊ីវិល​និងអ្នក​ជំនាញ​ផ្នែក​សុខភាព​មើល​ឃើញ​ថា​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញវិធាន​ការ​ជា​ច្រើនដើម្បីទប់ស្កាត់​ការ​រីក​រាល​ត្បាត​នៃ​ជំងឺ​កូវីដ​១៩នៅកម្ពុជា។ ប៉ុន្តែ​នៅ​មាន​ចន្លោះ​ប្រហោងមួយ​ដែល​ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាលធ្វើ​​អន្តរាគមន៍​បន្ត​ ដោយ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃពេល​នេះ ​ក្រោយ​ចប់​ពិធី​ចូល​ឆ្នាំ​ខ្មែរ ​ឬ​យូរ​ជាងនេះ ​អាស្រ័យ​លើ​ជំហរ​រដ្ឋាភិបាល។ តែ​យ៉ាង​ណា​មិញ វិធានការ​ហាម​លក់​គ្រឿង​ស្រវឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា បាន​អនុវត្ត​រួច​ហើយ ក្រោម​ហេតុ​ផល​បង្ការ​ការជួបជុំ​ទប់​ស្កាត់ COVID-19។ ចុះនៅ​កម្ពុជា​គួរ​អនុវត្តវិធានការ​នេះ​ដែរ​ទេ​?