ច្បាប់-កូរ៉ូណាវីរុស
លោក ស ខេង៖ កំហិតការធ្វើដំណើររបស់ពលរដ្ឋមិនអាចអនុវត្តឲ្យមានប្រសិទ្ធិភាពទាំងស្រុងបានទេ
ចុះផ្សាយនៅថ្ងៃ៖
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលស្គាល់ថា វិធានការកំហិតការធ្វើដំណើររបស់ពលរដ្ឋមិនអាចអនុវត្តឲ្យមានប្រសិទ្ធិភាពទាំងស្រុងបានទេ។ បើតាមលោក ស ខេង វិធានការនេះ អនុវត្តបានប៉ុណ្ណាយកប៉ុណ្ណឹង ដោយគ្មានកំហិតទោសទណ្ឌអ្វីឡើយ។ បន្ថែមលើនេះ លោក ស ខេង ក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចបញ្ចៀសការប្រើហិង្សាដាច់ខាត ក្នុងករណីពលរដ្ឋមួយចំនួនមិនចូលរួមសហការ។