អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកអាត ធន់៖ កម្មករដែលត្រូវព្យួរការងារភាគច្រើន គឺបានទៅស្នាក់នៅឯស្រុកកំណើត

សំឡេង ១៣:១៧
លោក អាត ធន់
លោក អាត ធន់ © RFI
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​អាត ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​។ លោក​អាត ធន់ បាន​លើក​ឡើង​ថា កម្មករ កម្មការិនី​កម្ពុជា​ប្រមាណ​ជិត​៦ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ការងារ ដោយ​សារ​តែ​បញ្ហា​រោង​ចក្រ​ខ្វះខាត​វត្ថុ​ធាតុ​ដើម និង ការ​ផ្អាក​ការ​បញ្ជា​ទិញ ព្រោះ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ បើ​តាម​លោក​អាត ធន់ កម្មករ កម្មការិនី​ភាគ​ច្រើន​ដែល​អស់​ការងារ​ធ្វើ​ទាំង​អស់​នេះ គឺ​បាន​ទៅ​ស្នាក់​នៅ​ឯ​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា​មួយ​រយៈ​សិន​។ លោក​អាត ធន់ ក៏​បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា បញ្ហា​ដែល​កម្មករ កម្មការិនី​ទាំង​នេះ​កំពុង​ប្រឈម គឺ​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តែ​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ដែល​មិន​អាច​ចាយ​វាយ​បាន​គ្រប់​គ្រាន់​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ