លោក ព្រាប កុល៖ ថ្នាក់ដឹកនាំស្ថាប័នគួរតែកំណត់អាណត្តិដើម្បីឲ្យមានអ្នកបន្តវេន
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:០៥
លោកព្រាប កុល បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាត្រឹមថ្ងៃទី១២មេសា បន្ទាប់ពីដឹកនាំស្ថាប័នដ៏ប្រថុយគ្រោះថ្នាក់មួយនេះអស់រយៈពេល៨ឆ្នាំឬ២អាណត្តិ។ ក្នុងរយៈពេលជិត១០ឆ្នាំនេះ លោកកត់សំគាល់ថា អំពើពុករលួយទ្រង់ទ្រាយតូចបានថយចុះ តែអំពើពុករលួយជាប្រព័ន្ធដែលមានទឹកប្រាក់ក្រាស់ក្រែលនៅតែកើតមាន។ ហើយចាប់ពីចុងឆ្នាំពី ២០១៧ មក មានការប្រែប្រួលផ្នែកនយោបាយ និងប្រជាធិបតេយ្យ ដែលបានធ្វើឲ្យសង្គមស៊ីវិល ស្ថាប័នសារពត៌មានឯករាជ្យ និងសហជីព ប្រឈមនឹងការរិតត្បិតសិទ្ធិសេរីភាព។ បរិយាកាសនយោបាយបែបនេះ បានធ្វើឲ្យការប្រឆាំងអំពើពុករលួយប្រឈមមុខខ្លាំង។ តែវាមិនមែនជាមូលហេតុដែលធ្វើឲ្យលោកព្រាប កុល លាឈប់ពីអង្គការតម្លាភាពកម្ពុជាឡើយ។