អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ផល វ៉ានឌី៖ វិបត្តិកូវីដ១៩ អតិថិជននិងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវជួបជជែកគ្នាដោយភាពស្មោះត្រង់ និងទន់ភ្លន់

សំឡេង ១១:០១
លោក ផល វ៉ានឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក ផល វ៉ានឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា © សហការី
ដោយ៖ វ៉ា សំណព្វ
១៥ នាទី

នៅថ្ងៃ១៧ មេសានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិកចំនួន១០៣ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីជំហររបស់សមាគម ទាក់ទងនឹងដំណោះស្រាយលើផលប៉ះពាល់នៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគ្រាដែលប្រទេសជាតិស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ លោក ផល វ៉ានឌី ដែលជានាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ជាដំណោះស្រាយក្នុងកាលៈទេសៈនេះ អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវជួបជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ និងទន់ភ្លន់។ លោកបានចាត់ទុកថា អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាដៃគូដ៏មានសារៈសំខាន់មិនអាចខ្វះគ្នាបាននៅគ្រប់កាលៈទេសៈ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ