អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកហង់ជួន ណារ៉ុន៖ ក្រសួងគ្រោងដាក់ចេញសេចក្តីណែនាំថ្មី ដើម្បីឲ្យសិស្សនៅ​ជនបទអាចទទួល​បាន​​ការ​អប់រំ​ប្រសើរ​ជាងមុ​ន

សំឡេង ១២:១៥
លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់​រំ​យុវជន​ និង​កីឡា​។
លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់​រំ​យុវជន​ និង​កីឡា​។ សហការី
ដោយ៖ សឿង ភារៈ
១៨ នាទី

កាល​ពីថ្ងៃទី១៧ ខែ​មេសា ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​ពន្យារ​ពេល​នៃ​ការ​ចូលរៀន​ឡើង​វិញ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​។ ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នារា​ត្រី​នេះ លោក​ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​លើក​ឡើង​ថា ការ​ពន្យារពេល​នេះ ដោយ​សារ​តែ​ស្ថានភាព​ជំងឺ​កូវីដ​១៩ ទាំង​នៅ​កម្ពុជា និង​ពិភព​លោក មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​នៅ​ឡើយ ទើប​ក្រសួង​អនុវត្ត​ការ​ពន្យារ​ពេល​នេះ​។ ​ក្រសួងអប់រំក៏​បាន​ជំរុញ​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(E-learning)ផងដែរ។ បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រសួង​នឹង​ដាក់​ចេញ​សេចក្តី​ណែនាំថ្មី​មួយ​ទៀត​ ដើម្បី​ឲ្យ​សិស្ស​នៅ​តាម​ទីជនបទ​អាច​ទទួល​បាន​នូវការ​អប់រំ​មួយ​ដែល​ប្រសើរ​ជា​ងមុន និង​កាត់​បន្ថយ​គម្លាត​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ