អានតួអត្ថបទ
កម្ពុជា ច្បាប់

ទណ្ឌិតជាង២០នាក់ត្រូវបានចាប់ចូលគុកវិញ បន្ទាប់ពីពួកគេវាយឆ្នាំគុក ហើយរត់ចេញទៅក្រៅ

ក្លោងទ្វារពន្ធនាគារខេត្តកំពង់ស្ពឺ
ក្លោងទ្វារពន្ធនាគារខេត្តកំពង់ស្ពឺ © Internet
ដោយ៖ ញឹម សុផល
៧ នាទី

ទណ្ឌិត​ចំនួន​២៦​នាក់ នៅ​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ម៉ោង​ប្រមាណ​៧យប់​ថ្ងៃ​ទី១៩ ខែ​មេសា​ម្សិល​មិញ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​មន្ត្រី​ពន្ធនាគារ​៤នាក់​ឲ្យ​រង​របួស ដើម្បី​ហែក​គុក​រត់​។ នេះ​បើ​តាម លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ប្រាប់​វិទ្យុ​បារំាង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ចន្ទ​នេះ​។ លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ធ្វើ​សកម្មភាព​ហែក​គុក គឺ​ដោយ​សារ​ក្រុម​អ្នក​ទោស​ទាំង​នោះ ឆ្លៀត​ឳកាស​ដែល​ឆ្មាំ​គុក​ចូល​ទៅ​ចាក់​សោ​យក​អ្នក​ទោស​ម្នាក់​ទៀត ដែល​ធ្វើ​ពុត​ជា​ឈឺ ចេញ​មក​ក្រៅ​។ ដោយ​ឃើញ​ឳកាស​បែប​នេះ ក្រុម​អ្នក​ទោស​ក៏​បាន វាយ​ទៅ​លើ​មន្ត្រី​ពន្ធ​នាគារ ឲ្យ​រង​របួស​ ហើយ​រត់​ចេញ​ពី​ក្នុង​គុក​តែ​ម្តង​។ យ៉ាង​ណា​ក៏​ដោយ តាម​លោក វ៉ី សំណាង អ្នក​ទោស​ដែល​បាន​រត់​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ទាំង​នេះ ត្រូវ​បាន​ចាប់​បញ្ជូន​មក​វិញ​ទាំង​អស់​ហើយ គ្មាន​អ្នក​ទោស​ណា​ម្នាក់​រត់​រួច​ខ្លួន​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ