សហជីព៖កម្មករដែលមិនអនុវត្តវិធានការបង្ខាំងខ្លួន១៤ថ្ងៃអាចនឹងប្រឈមការបញ្ឈប់ពីការងារ

សំឡេង ១១:៥០
ក្រសួងការងាររៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងត្រួតពិនិត្យសុខភាព ១០កន្លែងនៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ
ក្រសួងការងាររៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងត្រួតពិនិត្យសុខភាព ១០កន្លែងនៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ © ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ​បានរៀប​ចំមណ្ឌល​ចត្តាឡីស័ក​ចំនួន ១០​កន្លែង រាយ​តាម​តំបន់​ដែល​មាន​រោងចក្រ​ច្រើន​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដាក់​កម្មករ​និយោជិត​ស្នាក់​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ​ ក្រោយ​ពីពួក​គេ​ត្រលប់​ពីស្រុក​កំណើត និង​ឈប់​សម្រាក​ក្នុង​ពេល​ចូលឆ្នាំ​ថ្មី​កន្លង​ទៅ​។ មានកម្មករ​ប្រមាណ​៣​ម៉ឺននាក់​ត្រូវ​ដាក់​ឲ្យ​នៅដាច់​ដោយឡែក១៤​ថ្ងៃ ក្នុង​នោះនៅភ្នំពេញមានកម្មករ​ប្រមាណជាង១៥០០​ពាន់​នាក់។ប៉ុន្តែពីខាង​សហជីព​​បារម្ភថា កម្មករដែល​មិនអនុវត្តតាម​វិធានការ​នេះ​អាចនឹង​ត្រូវ​រោង​ចក្រ​យក​លេស​បញ្ឈប់​ពីការងារ​។