លោក ហង់ ជួនណារ៉ុន៖ សិស្សនៅជនបទត្រូវរៀនតាមទូរទស្សន៍ ខណៈការប្រឡងត្រូវពន្យាពេល

សំឡេង ១២:០៧
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន @Internet

ក្រសួង​អប់​រំ​ នៅថ្ងៃនេះ​បាន​ប្រកាស​ឲ្យ​ដំណើ​ការ​បង្រៀន​តាម​វិទ្យុ​សម្រាប់​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​ចាប់​ពីថ្នាក់​មតេយ្យ​ដល់​ថ្នាក់ទី៣ ដែល​មានសិស្សប្រមាណ១ម៉ឺននាក់នៅកម្ពុជា។ ក្រៅពីកម្មវិធី​ពហុភាសានេះ​ សម្រាប់​សិស្សនៅជនបទ​ដែល​គ្មានលទ្ធភាព​រៀន​តាម​អនឡាញ ក្រសួង​កំពុង​រៀប​ចំ​ឲ្យ​រៀន​នៅ​ផ្ទះ តាម​រយៈ​ទូរទស្សន៍​ជាតិកម្ពុជាទី២ ​ ដោយ​បង្កើត​ជា​ក្រុម​មានសិស្ស​​តិចជាង​១០​នាក់។ ចំណែក ការ​ប្រឡង​ សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិថ្នាក់ទី៩ និង​ការ​ប្រឡងសញ្ញាបត្រទុតិយភូមិ​បាក់ឌុបគឺ​ត្រូវ​ពន្យាពេល​ តែសិស្សត្រូវ​បន្តរៀន​តាមអនឡាញ។