អានតួអត្ថបទ
ច្បាប់-កូរ៉ូណាវីរុស

លោក ជិន ម៉ាលីន៖ ច្បាប់នេះចាំបាច់សម្រាប់កម្ពុជានៅពេលកូវីដ១៩រាលដាលទូទាំងពិភពលោក

លោក ជិន ម៉ាលីន
លោក ជិន ម៉ាលីន @សហការី
ដោយ៖ ញឹម សុផល
៨ នាទី

នៅ​ក្នុង​សន្នីសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា លោក ជិន ម៉ាលីន រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា​ប្រទេស​កម្ពុជា​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​រាត​ត្បាត​នៃ​កូវីដ​១៩​នេះ​។ តាម​លោក ជិន ម៉ាលីន ស្ថាន​ភាព​ដូច​កម្ពុជា​បច្ចុប្បន្ន គេ​មិន​អាច​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ទេ ខណៈ​ការ​ចង់​បាន​ច្បាប់​មួយ​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​។ ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ច្បាប់​នេះ ជា​ការ​ធ្វើ​បាប​អ្នក​ប្រឆាំង និង​ច្រាន​ចោល​ការ​រិះគន់​ថា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ពី​សំណាក់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា​ការ​ដែល​មិន​មាន​ច្បាប់​រដ្ឋា​ភិបាល​មិន​អាច​ធ្វើ​ការ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​ល្មើស​បាន​ទេ ដោយ​លោក​លើក​ឡើង​ពី​ឧទាហរណ៍​ជាក់​ស្តែង​ជុំវិញ​វិធាន​ការ​របស់​រដ្ឋា​ភិបាល ដែល​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ