កម្ពុជា-សង្គម

រាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ចាប់ពីចុងឆ្នាំ២០២២

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​។​
រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​។​ © សហការី

រាជធានី​ភ្នំពេញ​នឹងមាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ ជាមួយ​នឹង​សមត្ថភាព​ផ្គត់ផ្គង់​សរុប​ប្រមាណជា​១លាន​ម៉ែត្រគូប​ ចាប់ពី​ចុង​ឆ្នាំ​២០២២​ ហើយ​ធានាការ​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ២០៣០​។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត​ ដែលរៀបចំឡើង​ដោយអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នាព្រឹក​ថ្ងៃព្រហស្បត្តិ៍​នេះ​ លោក​ សម​ សិទ្ធិ ​ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​ទឹកស្អាត ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​បាន​ថ្លែង​ថា ​បច្ចុប្បន្ន​សមត្ថភាព​ផលិតទឹកស្អាត​នៅទីក្រុងភ្នំពេញ​មានត្រឹម​៦០ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ​ខណៈតម្រូវ​ការ​មានរហូត​ដល់ទៅ​៧០​ម៉ឺន​ម៉ែត្រគូប​។ ​កង្វះខាត​ទឹកស្អាត​នេះ ​ត្រូវបាន​លោក​ សម សិទ្ធិ ​ពន្យល់​ថា​បណ្តាលមកពី​តំបន់រដ្ឋបាល​មួយចំនួន​របស់ខេត្តកណ្តាល​ត្រូវបានកាត់​ចូល​រាជធានី​ភ្នំពេញ​។​ ជា​ដំណោះស្រាយ​អាជ្ញាធរ​ បាន​និងកំពុង​កសាង​ អាង​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​៣កន្លែង​ផ្សេងទៀត​ ដែល​មាន​សមត្ថភាព​ផលិតទឹកស្អាត​ជាង​៤០ម៉ឺនម៉ែត្រ​គូប​ ដែល​មានទីតាំង​នៅបាក់ខែង​ និង​នៅតាខ្មៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI