អ្នកជំនាញផ្លូវចិត្តថា កូវីដ១៩អាចបង្កឲ្យមនុស្សបាក់ទឹកចិត្តបាន

សំឡេង ០៩:០០
អ្នកជំនាញផ្លូវចិត្តថាកូវីដ១៩អាចបង្កឲ្យមនុស្សបាក់ទឹកចិត្តបាន
អ្នកជំនាញផ្លូវចិត្តថាកូវីដ១៩អាចបង្កឲ្យមនុស្សបាក់ទឹកចិត្តបាន © សហការី

កូវីដ១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ទូទៅ​ស្មុគ​ស្មាញ ខ្លាច​ឆ្លង រំខាន​ការងារ​មុខ​របរ​រក​ទទួល​ទាន ប៉ះ​ពាល់​សេដ្ឋ​កិច្ច ប៉ះ​ពាល់​ទម្លាប់​រស់​នៅ ក្មេងៗ​មិន​អាច​ទៅ​រៀន មិន​អាច​ដើរ​ហើរ ឬ​មិន​អាច​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​សង្គម​ដូច​ធម្មតា​បាន។ ដោយ​សារ​ផល​លំបាក​ទំាង​អស់​នេះ អ្នក​ឯក​ទេស​ជំងឺ​ផ្លូវ​ចិត្ត​បាន​លើក​ឡើង​ថា​ជំងឺ​កូវីដ​១៩​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​បាក់​ទឹក​ចិត្ត​បាន​។