លោក ម៉ម រិទ្ធី៖ រដ្ឋគួរមានវិធានការច្បាស់លាស់ចំពោះកម្មករក្នុងវិស័យទេសចរណ៍ឱ្យដូចក្នុងវិស័យកាត់ដេរ

សំឡេង ១១:៤៥
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា © សហការី

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកម៉ម រិទ្ធី ដែលជាប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ និយោជិតវិស័យ​ទេសចរណ៍​ និង សេវាកម្ម​កម្ពុជា។ លោកម៉ម រិទ្ធី បានសង្កេតឃើញថា កម្មករ និយោជិតនៅក្នុងវិស័យ​ទេសចរណ៍ និង សេវាកម្មហាក់មិនទទួលបានការយកចិត្តទុកដាក់ខ្ពស់ដូចនៅក្នុងវិស័យកាត់ដេរឡើយ ជាពិសេ​ស ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងពេលពួកគេអត់ការងារធ្វើដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះហើយ  លោកម៉ម រិទ្ធី បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និង មានវិធានការឱ្យបានច្បា​ស់លាស់ចំពោះកម្មករ និយោជិតក្នុងវិស័យនេះឱ្យដូចនៅក្នុងវិស័យកាត់ដេរផងដែរ។