កម្ពុជា សង្គម

លោកស្រី អ៊ូ ទេពផល្លីន៖ អ្នកបម្រើការងារនៅ KTV ក្លឹបកម្សាន្ត គ្មានលុយបង់ថ្លៃបន្ទប់ និងទិញអាហារ

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា © សហការី

ប្រមាណ​ជា​ជិត​២ខែ​មក​នេះ រាប់​ចាប់​តាំង​ពី​ថ្ងៃទី១៧​ខែមីនា ដែល​រដ្ឋា​ភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សុខា​ភិបាល បាន​ប្រកាស​ឲ្យ​បិទ KTV ក្លឹប​កម្សាន្ត និង​រោង​ភាព​យន្ត​នៅ​ទូទាំង​ប្រទេស ដើម្បី​ការពារ​ការឆ្លង​វីរុស​កូ​វីត​-១៩​។ ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ​ដោយ​សារ​កូវីដ១៩ លោកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ដោយ​ធ្វើ​ការ​កត់​សម្គាល់​ថា ការ​លំបាក​របស់​កម្មករ​និយោ​ជិត​ដែល​ធ្វើ​ការ​ក្នុង KTV ក្លឹប​កម្សាន្ត ចូល​ដំណាក់​កាល​ទី២ ដែល​ជា​ដំណាក់​កាល​មួយ​ប្រឈម​នឹង​ការ​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល និង​ទិញ​អាហារ​ហូប​ចុក​។ ក្នុង​នោះ​មាន​ម្ចាស់​បន្ទប់​ជួល​ខ្លះ​អនុ​គ្រោះ ខណៈ​មួយ​ចំនួន​ទៀត​មិន​លើក​លែង​។

ផ្សាយពាណិជ្ជកម្ម

សូម​ជម្រាប​ជូន​ថា ជុំបញ្ហា​បន្ទប់ជួល​នេះកន្លង​មក ប្រមុខរដ្ឋាភិ​បាលបាន​ធ្វើការអំពាវ​នាវម្ដងជា​ពីរដងឲ្យម្ចាស់ផ្ទះ​ជួលឬបន្ទ​ប់ជួល​អនុគ្រោះក្នុងការ​ពន្យាពេលបង់ថ្លៃ ឬលើកលែ​ងតាមលទ្ធ​ភាពជាក់ស្ដែ​ង។ តាមការប៉ា​ន់ស្មានរបស់​លោកស្រី អ៊ូ ទេពផល្លីន កម្មករនិយោ​ជិតដែ​លធ្វើការក្នុង KTV ក្លឹបក​ម្សាន្តប្រមា​ណជា៨ម៉ឺននាក់ នៅទូទាំង​ប្រទេស​បានរងផល​ប៉ះពាល់ដោយ​សារការបិទ KTV ក្លឹបកម្សាន្ត និង​រោងភាព​យន្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI