លោក ហេង វ៉ាន់ដា៖ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​ចង់​ឲ្យអាណាព្យាបាល​សិស្ស ចូលមក​ពិភាក្សា​បញ្ហាថ្លៃ​សិក្សារៀងៗ​ខ្លួន ​ទើបដោះ​ស្រាយ​បាន​ជោគជ័យ

សំឡេង ១៩:៥៧
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា © ©សហការី

កាល​ពីថ្ងៃទី២៤ ខែ​មេសា សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​ស្នើ​ឲ្យ មាតាបិតាសិស្ស​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ចុះ​តម្លៃ ដោយ​ជម្រាប​ពី​វិបត្តិហិរញ្ញវត្ថុ​រៀងៗ​ខ្លួន ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩ ប្រាប់​ដល់​ម្ចាស់​ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជន​នីមួយៗ ដើម្បី​ជួយ​ដោះ​ស្រាយ និង​បន្ធូរ​បន្ថយ​ថ្លែ​សិក្សា​ជូន​ឲ្យ​អស់​ពី​លទ្ធភាព​។ ក្នុង​នាទី​ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ លោក ហេង វ៉ាន់ដា ប្រធាន​ក្រុម​ប្រឹក្សាភិបាលសមាគម​គ្រឹះ​ស្ថានឧត្តម​សិក្សា​កម្ពុជា​បាន​លើក​ឡើង​ថា កូវីដ១៩ មិន​មែន​ប៉ះពាល់​ត្រឹម​តែ​អាណាព្យាបាល​សិស្ស​នោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​គឹ្រស្ថាន​សិក្សា​ដែរ​។ លោក​បញ្ជាក់​ថា សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចង់​ឲ្យអាណាព្យាបាល​សិស្ស ចូល​មក​ពិភាក្សា​បញ្ហា​ថ្លៃ​សិក្សា​ម្តង​មួយ​ៗ ទើប​ដោះស្រាយ​បាន​ជោគ​ជ័យ​។