លោកកែន សេរីរដ្ឋា៖ ការងារអភិរក្សនៅកម្ពុជាជួបការលំបាក រវាងអ្នកអភិវឌ្ឍន៍និងអភិរក្សនិយម
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសប្តាហ៍នេះ សមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society - WCS) នឹងប្រារព្ធខួបទី១២៥ឆ្នាំ នៃការបង្កើតសមាគមនេះឡើង។ បង្កើតនៅសហរដ្ឋអាមេរិក នាឆ្នាំ១៨៩៥ ប៉ុន្តែ WCS ទើបមានវត្តមាននៅកម្ពុជានាឆ្នាំ១៩៩៩ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការ WCS ឬ សមាគមអភិរក្សសត្វព្រៃនៅកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI បានលើកឡើងថា ទន្ទឹមនឹងសមិទ្ធផលរាប់មិនអស់ក្នុងការងារអភិរក្សសត្វព្រៃនៅកម្ពុជា ការងារអភិរក្សសត្វព្រៃនៅកម្ពុជា ក៏ជួបការលំបាកផងដែរ ពិសេសការខ្វែងគំនិតគ្នារវាងអ្នកអភិវឌ្ឍន៍និងអភិរក្សនិយម។ តើហេតុអ្វី?តទៅនេះ សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង វ៉ា សំណព្វ ជាមួយនឹងលោក កែន សេរីរដ្ឋា