គួរមានដំណោះស្រាយបែបណា នៅពេលអាណាព្យាបាលសិស្សសុំបញ្ចុះតម្លៃសិក្សាតាមអនឡាញ?

សំឡេង ១១:៣៣
សិស្សវិទ្យាល័យនានា (រូបភាពតំណាង)
សិស្សវិទ្យាល័យនានា (រូបភាពតំណាង) @Internet

កាល​ពីថ្ងៃទី២៤ ខែ​មេសា សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​ស្នើ​ឲ្យអាណាព្យាបាល​សិស្ស​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ចុះ​សិក្សា ដោយ​ជម្រាប​ពី​វិបត្តិហិរញ្ញវត្ថុ​រៀងៗ​ខ្លួន ដែល​បណ្តាល​មក​ពី​ជំងឺ​​កូវីដ​១៩ បន្ទាប់​ពី​អាណាព្យាបាល​របស់​សិស្ស​សាលាឯកជនថ្លៃៗមួយចំនួន​ធ្វើ​ការ​តវ៉ា​។ ការ​តវ៉ា​របស់​ពួកគេ​គឺ​ទាម​ទារ​ឲ្យ​ម្ចាស់​សាលា​បញ្ចុះ​ថ្លៃសិក្សាទាមជាងធម្មតា​ព្រោះ​តែ​ការ​បង្រៀន​ធ្វើ​ឡើង​តាម​រយៈ​អនឡាញ។ តើគួរមានដំណោះ​ស្រាយ​បែបណា​ចំពោះ​បញ្ហានេះ?