លោក ណុប វី៖ ការអប់រំនៅតែជាជម្រើសល្អដើម្បីរុញអ្នកកាសែតខ្លះឱ្យដើរលើផ្លូវវិជ្ជាជីវៈនិងក្រមសីលធម៌

សំឡេង ១០:៣៨
លោក ណុប វី
លោក ណុប វី © RFI

ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា​នេះ បាន​ប្រកាស​លុប​ចោល​អាជ្ញាប័ណ្ណ​គេហ​ទំព័រ​ចក្រ​វាឡ ធីវី​អន​ឡាញ ដោយ​សារ​តែ​ចាង​ហ្វាង​បាន​ធ្វើ​សកម្មភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ផ្នែក​វិជ្ជា​ជីវៈ​អ្នក​សារ​ព័ត៌មាន​។ លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា «ខេមបូចា» បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ហាក់​ដូច​ជា​លឿន និង​ធ្ងន់ធ្ងរ​បន្តិច​ហើយ។ លោក ណុប វី បាន​គូស​បញ្ជាក់​ថា ការ​អប់រំ​នៅ​តែ​ជា​ជម្រើស​ល្អ​ខ្លាំង ដើម្បី​រុញ​អ្នក​កាសែត​ខ្លះ​ឱ្យ​ដើរ​លើ​ផ្លូវ​វិជ្ជា​ជីវៈ និង​ក្រម​សីល​ធម៌​។