លោក ថេង សាវឿន៖ ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋធ្លាក់ចុះខ្លាំង មិនមានលទ្ធភាពសងបំណុលទាន់ពេល

សំឡេង ១១:៣៦
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា © RFI

អង្គការ និងសហគមន៍ចំនួន១៣៥ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ ដោយស្នើសុំរដ្ឋាភិបាលអន្តរាគមន៍បន្ថែមទៀតទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យព្យួរការ​សង​បំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ លោក ថេង សាវឿន ជា​តំណាង​កសិករ បានអះអាងថា ប្រាក់​ចំណូល​របស់ប្រជាពលរដ្ឋ​បានធ្លាក់ចុះ​ខ្លាំង​ដោយសារតែ​ជំងឺ​កូវីដ១៩។ ហេតុនេះហើយ​ពលរដ្ឋមួយចំនួនមិនមាន​លទ្ធភាព​សង​បំណុលទាន់ពេល​តាមកាលកំណត់ឡើយ។