កម្ពុជា-កូរ៉ូណាវីរុស

ដើម្បីការពារការឆ្លងកូវីដ១៩ ក្រសួងបានបិទមណ្ឌលសង្គមកិច្ចទាំងអស់នៅក្នុងអំឡុងពេលចូលឆ្នាំ

សន្និសីទកាសែត ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
សន្និសីទកាសែត ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល © FB

នៅ​ក្នុង​សន្និសីទ​កាសែត ដែល​រៀប​ចំ​ឡើង​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក តូច ចាន់នី អគ្គ​នាយក​បច្ចេក​ទេស និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា បាន​ថ្លែង​ថា​ក្រសួង​សង្គម​កិច្ច​មិន​មាន​គោលការណ៍​ជួយ​ដល់​អ្នកប្រកបអាជី​វកម្មតូចតា​ចនានា ដែល​រងគ្រោះដោ​យសារឥទ្ធិពល​នៃវីរុសកូ​វីដ១៩ទេ។ ទាក់ទងទៅនឹ​ងសំណួរថា​នៅក្នុងអំឡុ​ងនៃការផ្ទុះ​រាលដាលជំងឺកូវី​ដនេះ តើក្រសួ​ងសង្គមកិច្ចបា​នជួយអ្វីខ្លះ លោក តូច ចាន់នី បញ្ជាក់ថា ក្រសួ​ងបានផ្តោតទៅលើ​ការប្រុងប្រយ័​ត្នជាពិសេ​សទៅលើមណ្ឌល​សង្គមកិច្ច ដែ​លប្រមូលផ្តុំទៅ​ដោយអ្នកញៀ​នគ្រឿ​ងញៀន និងកុមារកំ​ព្រាជាដើ​ម។ អ្នកនាំ​ពាក្យរូបនេះ​បញ្ជាក់ថា នៅក្នុង​ឱកាសបុណ្យ​ចូលឆ្នាំខ្មែ​រកន្លងទៅនេះ មណ្ឌល​សង្គមកិច្ចទាំងអស់ត្រូ​វបានបិ​ទមិនឲ្យមានកា​រសួរសុខទុក្ខ ហើយក៏​មិនអនុញ្ញាតឲ្យ​ក្មេងក្នុងមណ្ឌ​លចេញទៅក្រៅដើម្បី​ជួបជុំគ្រួ​សារដែរ។