បណ្ឌិត គិន ភា៖«អាស៊ាននៅតែមានសារៈសំខាន់សម្រាប់កម្ពុជា បើទោះណាជាមានចិនជាមិត្តដែកថែបក៏ដោយ»

សំឡេង ១០:៥១
លោក គិន ភា
លោក គិន ភា © Internet

នៅ​ថ្ងៃ​ទី៣០ ខែមេសា​ស្អែក​នេះ គឺ​គម្រប់​ខួប​២១​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​។ រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ កម្ពុជា​មាន​ផល​ប្រយោជន៍​ច្រើន​ពី​សមាជិក​ភាព​នេះ ដោយ​អាស៊ាន​គឺ​ជា​ច្រក​ការ​ទូត និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា រួម​នឹង​ការ​អភិវឌ្ឍ​ផ្សេងៗ ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​យន្ត​ការ​អាស៊ាន​។ នេះ​បើ​តាម​លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បណ្ឌិត គិន ភា បន្ត​ថា ទោះ​ជា​មាន​បទ​ពិសោធន៍​ឈឺ​ចាប់​មួយ​ចំនួន ហើយ​ដំណាក់​កាល​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​កំរិត​ខ្ពស់​ជាមួយ​ចិន​ក៏​ដោយ កម្ពុជា​នៅ​តែ​ត្រូវ​ការ​អាស៊ាន​ជា​ចាំ​បាច់​។