ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អនុវត្តច្បាប់ចរាចរណ៍៖ តើអាចទៅរួចទេក្នុងការអនុវត្តឱ្យស្មើគ្នារវាងពលរដ្ឋជាមួយអ្នកមានលុយ មានអំណាច?

សំឡេង ១១:៥៨
ប៉ូលិសចរាចរណ៍ផ្លូវគោកក្នុងម៉ោងធ្វើការ
ប៉ូលិសចរាចរណ៍ផ្លូវគោកក្នុងម៉ោងធ្វើការ © Internet

ចាប់​ពីថ្ងៃទី១ ខែ​ឧសភា ខាង​មុខ​នេះ​តទៅ កង​កម្លាំង​នគរ​បាល​ចរាចរណ៍​ទូទាំង​ប្រទេស​នឹង​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​មាន​ការ​បន្ថែម​នូវ​ការ​ផាក​ពិន័យ​ថ្មី​ច្រើន​ជាង​មុន​។ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ចរាចរណ៍​ទាំង​អស់​អនុវត្ត​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ តម្លា​ភាព ស្មើ​ភាព គ្មាន​ការ​លើក​លែង និង មាន​សីលធម៌​វិជ្ជា​ជីវៈ​។ ដូច្នេះ តើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​បន្ថែម​ការ​ផាក​ពិន័យ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើក​នេះ អាច​ទៅ​រួច​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​ស្មើ​ភាព​គ្នា​រវាង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជាមួយ​នឹង​អ្នក​មាន​លុយ មាន​អំណាច​នោះ?