សម័យកូវីដធ្វើឲ្យសេវាដឹកអាហារ រស់ជាងម៉ូតូឌុបនិងរឺម៉កកង់បី
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:០៦
សេវាដឹកអាហារហាក់រកចំណូលបានគ្រាន់បើជាងអ្នករត់ម៉ូតូឌុប ឬរឺម៉ក់កង់បី នៅក្នុងសម័យកូវីដ១៩ ដែលមនុស្សមិនសូវចេញពីផ្ទះនោះ។ ដើម្បីបន្តអាជីវកម្មបាននៅពេលកូរ៉ូណារាតត្បាតនោះ ការលក់ដូរនានាបានបង្កើតសេវាដឹកទំនិញឲ្យភ្ញៀវដល់ផ្ទះ ជាមួយគ្នានេះ ក្រុមហ៊ុនដឹកអាហារក៏បានដុះដាលឡើង។ នៅភ្នំពេញបច្ចុប្បន្ននេះ មិនថាកាហ្វេ បាយ បន្លែ ត្រីសាច់នោះទេ គេអាចបញ្ជាតាមទូរស័ព្ទដៃហើយមានការដឹកឲ្យដល់ផ្ទះតែម្តង។