លោក ថោង ខុន៖ កម្ពុជាកំពុងពិចារណាឲ្យមានការបើកដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញ

សំឡេង ១២:១១
លោក ​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​
លោក ​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​ @Facebook

កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍អាស៊ាន បាន​បើក​កិច្ចប្រជុំ​ពិសេសមួយ​ ស្តីពី ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​វិស័យ​ទេសចរណ៍​ តាមរយៈ Video Conference​។ នៅក្នុង​កិច្ចប្រជុំ​ពិសេសនេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានសម្រេច​ដាក់ចេញ​នូវ​សេចក្តីប្រកាស​រួម​៧​ចំណុច ក្នុងនោះ ​រួមមាន ការជំរុញ​ការសម្របសម្រួល​របស់​អាស៊ាន ក្នុងការ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ព័ត៌មាន​ ស្តីពី ​សុខភាព ទាក់ទង​នឹង​ការធ្វើដំណើរ និង​វិធានការ​ចាំបាច់​នានានៅក្នុងដំណាក់កាល មុនការបើកកំរើកឡើងវិញនូវវិស័យទេសចរណ៍​។​ ដោយឡែកសម្រាប់កម្ពុជាវិញ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ បានថ្លែងថា រដ្ឋាភិបាលកំពុងពិចារណាឲ្យមានការបើកដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញ ប៉ុន្តែត្រូវគោរពតាមស្តង់ដាសុវត្ថិភាពខ្ពស់មួយ។