អ្នកពាក់ព័ន្ធចង់ឲ្យបើកសាលារៀន និងអាជីវកម្មខ្លះឡើងវិញ តែត្រូវ​បន្តប្រុងប្រយ័ត្ន​ខ្ពស់​ពីកូវី១៩​ដដែល

សំឡេង ១០:២៨
បវេសនកាល​ឆ្នាំសិក្សា​ថ្មីប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយចំនួន​នៅ​លិចលង់
បវេសនកាល​ឆ្នាំសិក្សា​ថ្មីប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយចំនួន​នៅ​លិចលង់ ©ចាន់ណា

ដោយ​សារ​តែ​៣សប្តាហ៍​មក​ហើយ កម្ពុជា​រក​មិន​ឃើញ​មាន​ករណី​ឆ្លងថ្មី​នៃ​ជំងឺ កូវីដ​១៩​នោះ អ្នក​ធ្វើ​ការ​ខាង​វិស័យ​អប់រំ និង​សេវា​កំសាន្ត និង​ចង់​ឲ្យ​រដ្ឋាភិបាល​ពិចារណា បើក​សាលារៀន​ និង​ភោជនីយដ្ឋាន ឬ​ក្លឹប​កំសាន្តមួយ​ចំនួន​ឡើង​វិញ ដើម្បី​ទ្រទ្រង់​ជីវភាព​អ្នក​បម្រើការ​ក្នុង​វិស័យ​នេះ​។ បើទោះបីជា វិស័យ​ទាំង​នេះ​ត្រូវ​បើក​ដំណើការ​ឡើង​វិញ​ក៏​ដោយ តែ​ការ​បន្ត​ប្រុង​ប្រយ័ត្ន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ គឺ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ ព្រោះ​នៅ​តែ​ជា​ក្តីបារម្ភ​នៃ​រលកទី២​។